**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាអរគុណចំពោះសម្តេចតេជោហ៊ុនសែន ដែលសម្រេចបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងសម្រាប់ដឹកកម្មករ និយោជិតក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត

ភ្នំពេញ៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC អរគុណចំពោះសម្តេចតេជោហ៊ុនសែន ដែលសម្រេចបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងសម្រាប់ដឹកកម្មករ និយោជិតដោយមិនគិតថ្លៃក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើតនៅថ្ងៃទី២៣ខែកក្កដាខាងមុខ។

លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ខណៈដែលការធ្វើធ្វើដំណើរតាមរថយន្តក្រុងនេះ ពិតជាបានជួយសម្រួលដល់ពួកគាត់យ៉ាងច្រើន។
សំឡេង៖«ក្នុងនាមសភាសម្ព័ន្ធសហជីពជាតិកម្ពុជាNACC ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខនិងការលំបាក របស់កម្មករ និយោជិតក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅឯស្រុកកំណើតដោយបានរៀបចំឱ្យមានរថយន្តក្រុងចំនួន350គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករ ដោយឥតគិតថ្លៃ ដែលវាអាចជួយ៖ កាត់បន្ថយការចំណាយរបស់កម្មករ និយោជិតផង
,ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផង ហើយវាក៏ជួយសម្រួលការលំបាករបស់កម្មករ ក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរផង »។
ជាមួយការថ្លែងអំណរគុណនេះដែរ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ក៏បានអំពាវនាវដល់បងប្អូនកម្មករ និយោជិត ទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍និងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករ និយោជិតមិនឱ្យបាត់បង់។
សូមរម្លឹកថា តាមរយៈសារសំឡេងពិសេស កាលពីថ្ងៃទី១១ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តមអភិបាល រាជធានីភ្នំពេញ បញ្ចេញរថយន្តក្នុងរង្វង់៣០០ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបោះឆ្នោត ដើម្បីសម្រួលទៅដល់កម្មករ កម្មការិនី សម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើតធ្វើការបោះឆ្នោត។ ការរៀបចំរថយន្តសម្រាប់ជូនប្រជាពលរដ្ឋទៅបោះឆ្នោតនេះ ធ្វើឡើងដោយគ្មានការរើសអើង គណបក្សនយោបាយណាមួយឡើយ៕

អត្ថបទដែលជាប់ទាក់ទង