**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

លោក Medvedev៖ ជំនួយយោធារបស់ណាតូ សម្រាប់អ៊ុយក្រែន នាំឲ្យសង្រ្គាមលោកលើកទី៣ កាន់តែខិតជិតមកដល់

រុស្សុី៖ លោក Dmitry Medvedev អនុលេខានៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដែលដឹកនាំដោយប្រធានាធិបតីរុស្សុី លោក Vladimir Putin បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ការកើនឡើងនៃជំនួយយោធាដល់អ៊ុយក្រែន ដោយសម្ព័ន្ធមិត្តណាតូ នាំមកនូវសង្គ្រាមលោកលើកទីបី កាន់តែខិតជិតមកដល់។

ការអត្ថាធិប្បាយនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសលីទុយអានី ជាកន្លែងដែលប្រទេសមួយចំនួនបានសន្យាផ្តល់ជំនួយផ្នែកសព្វាវុធ និងហិរញ្ញវត្ថុបន្ថែមទៀត លោក Medvedev បានឲ្យដឹងថា ជំនួយនេះនឹងមិនរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ។

លោក Medvedev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា លោកខាងលិចឆ្កួតទាំងស្រុងមិនអាចកើតឡើងជាមួយអ្វីផ្សេងទៀតបានទេតាមពិតទៅ វាគឺជាទីបញ្ចប់ហើយ។ សង្គ្រាមលោកលើកទីបីកាន់តែខិតជិតមកដល់ហើយ។ តើទាំងអស់នេះមានន័យយ៉ាងណាសម្រាប់ពួកយើង? អ្វីគ្រប់យ៉ាងគឺជាក់ស្តែង។ ប្រតិបត្តិការយោធាពិសេសនឹងបន្តជាមួយនឹងគោលដៅដូចគ្នា។

រុស្ស៊ី​ហៅ​សកម្មភាព​របស់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា ប្រតិបត្តិការ​យោធា​ពិសេស ខណៈ​ក្រុង​កៀវ និង​សម្ព័ន្ធមិត្ត​បានឲ្យដឹង​ថា ទីក្រុង​ម៉ូស្គូ​កំពុង​ធ្វើ​សង្រ្គាម​ដោយ​មិន​ញុះញង់​ដើម្បី​ដណ្តើម​យក​ទឹកដី និង​ត្រួតត្រា​ប្រទេស​ជិតខាង។

លោកខាងលិចបានបញ្ជាក់ថាខ្លួនចង់ជួយអ៊ុយក្រែនឈ្នះសង្រ្គាម ហើយមហាអំណាចលោកខាងលិចបានផ្គត់ផ្គង់សព្វាវុធទំនើបៗ និងគ្រាប់រំសេវយ៉ាងច្រើនដល់ក្រុងគៀវរួចហើយ។

លោក Medvedev ដែលតាំងខ្លួនជាអ្នកធ្វើទំនើបកម្មសេរីនិយមនៅពេលលោកធ្វើជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ឥឡូវនេះបង្ហាញខ្លួនឯងថាជាអ្នកប្រឆាំងលោកខាងលិចដ៏ខ្លាំងក្លានៃវិមានក្រឹមឡាំង។ អ្នកការទូត​និយាយ​ថា ទស្សនៈ​របស់​គាត់​បង្ហាញ​ពី​ការគិត​នៅ​កម្រិត​កំពូល​នៃ​ឥស្សរជន​វិមាន​ក្រឹមឡាំង។

លោកក៏បានតស៊ូមតិកាលពីថ្ងៃអង្គារសម្រាប់ការប្រើប្រាស់ អាវុធអមនុស្សធម៌ដែលជាគ្រាប់បែកចង្កោម បន្ទាប់ពីអ្វីដែលគាត់បានបញ្ជាក់ថា គឺជារបាយការណ៍របស់ប្រទេសអ៊ុយក្រែនបានប្រើប្រាស់វារួចហើយ។

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្គត់ផ្គង់ដល់ទីក្រុង Kyiv នូវគ្រាប់បែកចង្កោម ដែលជាធម្មតាបញ្ចេញនូវគ្រាប់បែកតូចៗជាច្រើន លើផ្ទៃដីធំទូលាយ ហើយត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងមូស្គូនឹងត្រូវបង្ខំឱ្យប្រើអាវុធស្រដៀងគ្នា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន។
កន្លងមក រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាម ៥០០ ថ្ងៃ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង