ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំស្រី ស៊ុស សៃម៉ាស់ នៅស្រុកកោះធំ មានជំងឺរលាកបំពង់ករ៉ាំរ៉ៃ ជាយូរមកហើយ
ភ្នំពេញ៖ អ៊ំស្រី ស៊ុស សៃម៉ាស់ អាយុ ៥៧ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល គាត់មានជំងឺរលាកបំពង់ករ៉ាំរ៉ៃអស់រយៈពេលជាយូរមកហើយ ។
អ៊ំស្រីគាត់បានទទួលការវះកាត់សាច់បំពង់ក ដែលរលាកចេញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ នៅផ្នែកត្រចៀកច្រមុះ បំពង់ក ដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។