ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទេ្វភាគីជាមួយរដ្ឋមន្រ្តីការបរទេស ទីម័រខាងកើត
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាទេ្វភាគីជាមួយឯកឧត្ដម Bendito dos Santos Freitas រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។