ពោះវៀនជ្រូក និងស្បែកជ្រូកខូចគុណភាពប្រមាណជិត ៥០០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតនិងកម្ទេចចោល
ភ្នំពេញ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង។
គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះគឺពិតណាស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគប្រសិនបើទំនិញខាងលើនេះចរាចរលក់នៅលើទីផ្សារ។