**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្ដម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅទេវស្ថានលោកតាបង់បត់ ក្នុងស្រុកកោះសូទិន

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវ ទេព រង្សុី កាញារីទ្ធ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញសម្ពោធសមិទ្ធផលនានានៅទេវស្ថានលោកតាបង់បត់ ភូមិដើមស្តៅ ជាប់ព្រំប្រទល់ ភូមិប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបកសាងហើយរួចរាល់។

តាមការលើកឡើងរបស់លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន បានជម្រាបជូនឲ្យដឹងខ្លះៗពីប្រវត្តិ នៃទេវស្ថានលោកតាបង់បត់ នេះមានមកតាំងពីយូរលង់ណាស់មកហើយ ដែល មិនអាចស្រាវជ្រាវប្រវត្តិដើមបានច្បាស់លាស់ឡើយ ដោយចាស់ទុំដែលដឹងរឿងច្បាស់នោះគាត់បានលាចាក លោកនេះអស់ទៅហើយ។ តាមរយៈការស្រាវជ្រាវបានត្រឹមការចងចាំរបស់អ្នកភូមិជុំវិញរមណីដ្ឋាន នេះប៉ុណ្ណោះ ហើយអ្នកភូមិតែងហៅថា លោកតាបង់បត់ដើមស្លែង ព្រោះមានដើមស្លែងធំៗនៅរហូតមកដល់សព្វថ្ងៃនេះ មានអាយុកាលជាងរយឆ្នាំមកហើយ។

នៅក្នុងរមណីដ្ឋាននេះមានអាស្រមចំនួន៤ គឺ៖
* អាស្រមទី១ ស្ថិតនៅក្រោមដើមស្លែងដ៏ធំមួយ ហើយអ្នកស្រុកតែងហៅអាស្រមនោះថាអាស្រម លោកតាបង់បត់ឬលោកតា នាយល្វេទ ឬលោកតាចៅហ្វាយស្រុក ព្រោះព្រះទេវស្ថាននេះជាទី តាំងស្រុកនៃទេវស្ថានទាំងឡាយក្នុងស្រុកកោះសូទិន។ ក្នុងអាស្រមក៏មានលោក តាល្មូលចុក លោកតាស្មៀនម៉ុក និងលោកតាស្មៀនម៉ែន គង់នៅរួមគ្នាចំនួន៤អង្គ។
* អាស្រមទី២ នៅជាប់អាស្រមទី១ លោកតាបង់បត់ឬលោកតា នាយល្វេទ ឬលោកតា ចៅហ្វាយស្រុក ជាអាស្រមលោកជំទាវកន្ទោងខៀវ និងលោកជំទាវតី។
* អាស្រមទី៣ កាលដើមឡើយស្ថិតនៅទិសខាង លិច ជាប់មាត់ទន្លេក្រោមដើមពោធិ៍ គឺ អាស្រម លោកតាខ្នងគីរី ឬលោកតាចិន (នៅពេលរៀបអាពាហ៍ពិពាហ៍ អ្នកស្រុកតែងយកដង្វាយ ទៅថ្វាយ និងថ្វាយបង្គំសុំសេចក្តីសុខ)។
* អាស្រមទី៤ កាលដើមឡើយនៅជាប់អាស្រម លោកតាគីរី ឬលោកតាចិន គឺអាស្រម លោកតាក្រុងសំរិត។
ក្រោយមកដើមពោធិ៍នោះចាស់ ដល់អាយុកាល ក៏បានបាក់ ហើយលោកតាឧបាសក ខៀវ បេ ក៏បានលើកយកមកដាក់នៅខាងកើតផ្លូវវិញ ហើយឥឡូវលោក ខៀវ កាញារីទ្ធ និងភរិយា ក៏បានប្តូរទីតាំងមកសាងសង់អាស្រមទាំងពីរនេះ ទៅដាក់ជាប់និងអាស្រមលោកជំទាវតី និងលោកជំទាវ កន្ទោងខៀវវិញ។ លោកតាបង់បត់ទាំងបួនអាស្រមនេះ អ្នកស្រុកមានជំនឿយ៉ាងមុតមាំណាស់រាល់ពេល ស្រុកកើតកលយុគផ្សេងៗ មានជំងឺដំកាត់ រាតត្បាតឬមានទុក ភ័យផ្សេងៗ អ្នកស្រុកតែងតែមកបន់ស្រន់សុំសេចក្តីសុខ។
ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅភូមិដើមស្តៅ ភូមិប៉ាក់ណាម តែងធ្វើបុណ្យកម្សាន្ដភូមិ សុំទឹកភ្លៀង សុំសេចក្តីសុខពីលោកតា ហើយតែងបានដូចបំណងអ្នកស្រុកប្រាកដមែន។ ឥលូវអាស្រមទាំងបួននេះ លោក ខៀវ កាញារិទ្ធ និងលោកស្រី បានយកមកសាងសង់ទន្ទឹមគ្នាទាំងបួនហើយ។
ទេវស្ថានបត់បត់នេះ តាមការចង់ចាំរបស់អ្នកភូមិ រយៈកាលកន្លងមកមានលោកតា ឧបាសក ខៀវ លោកយាយឧបាសិកា សែត ដែលត្រូវជាជីតាទូត ជីដូនទួត របស់លោក ខៀវ កាញារីទ្ធ ជាអ្នកគ្រប់គ្រងថែរក្សាឧបត្ថម្ភគាំពារ លុះបន្ទាប់មកលោកតាឧបាសក ខៀវ បេ និងលោកយាយឧបាសិកា សេង ជាអ្នកថែរក្សា និងឧបត្ថម្ភគាំទ្របន្តទៀត បន្ទាប់មកទៀតគឺ លោកតាមហាឧបាសក ខៀវ ថន និងលោកយាយមហាឧបាសិកា ឡោ លាងហ៊ន់ ជាមាតាបិតា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានគាំទ្រ និងជួយឧបត្ថម្ភបន្តទៀត។

នៅតាំងពីឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ និងលោកស្រី បានរៀបចំរមណីដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងដោយបានចាក់ដីពង្រាបទីតាំង ចាក់ សាប និងរៀបខឿនដើមពោធិ៍, សាងអាស្រមថ្មីចំនួន២ គឺអាស្រមលោកតាខ្នងគីរី ឬលោកតាចិន និងអាស្រមលោកតាក្រុងសំរិទ្ធ ដែលស្ថិតនៅទិសខាងលិចយកមកដាក់ទន្ទឹមនិងអាស្រមលោកតា បង់បត់ឬលោកតានាយល្វ ឬលោកតាចៅហ្វាយស្រុក, អាស្រមលោកជំទាវ កន្ទោងខៀវ និងលោកជំទាវ តី ធ្វើការជួសជុលអាស្រមលោកតាបង់បត់ អាស្រមលោកជំទាវ កន្ទោងខៀវ ឲ្យបានថ្មីល្អឡើងវិញ ចាក់សាបបន្ថែម រៀបចំការ៉ូ ធ្វើរបង ក្លោងទ្វារថ្មី ដាក់បង្គោលភ្លើងសូឡា លើកដំបូលថែមដែក ធ្វើថ្មម៉ាបដាក់សរចក្តីជូនដំណឹង សរុបជារួមក្នុងការកសាងសមិទ្ធផលទាំងនេះអស់ចំនួន ជាង២មុឺន៧ពាន់ដុល្លារ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងថា ការរៀបចំកសាង ទេវស្ថានលោកតាបង់បត់ ឲ្យមានសោភណ្ឌភាពស្រស់ស្អាតឡើងវិញនេះ គឺដោយសារជាទីកន្លែងសក្តិស័ទ្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ តាំងពីយូរណាស់មកហើយ ពិសេសនៅពេលបន់ស្រន់លេងភ្លេងខ្មែរ គឺដឹងតែមានភ្លៀងធ្លាក់មក។ ទីកន្លែងនេះក៏ជាកន្លែងសម្រាប់ ប្រជាពុទ្ធបរិស័ទរៀបចំពិធីបុណ្យទាន ជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ និងមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

ឯកឧត្ដមរដ្ឋមន្រ្តី បានធ្វើការរំលឹកឡើងវិញដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ដែលត្រូវបានក្រុមគ្រូពេទ្យ មូនិធិចក្ខុខ្មែរ ចុះមកធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងមកនេះ សរុបជាង៣០០នាក់ ត្រូវត្រៀមខ្លួន ដើម្បីឡើងធ្វើការបកភ្នែក និងកាត់កន្ទុយថ្លែននៅភ្នំពេញ ក្នុងកំឡុងខែសីហាខាងមុខនេះហើយការចំណាយស្នាក់នៅ និងធ្វើដំណើរឯកឧត្ដម ខៀវ កាញារីទ្ធ និងភរិយា ជួយចេញចំណាយទាំងអស់។ឯកឧត្ដម ខៀវ កាញារីទ្ធក៏បានផ្តល់ជូន Router 4G ចំនួន៩គ្រឿង ដោយក្នុងនោះជូនដល់ សាលាស្រុកកោះសូទិន ១គ្រឿង បណ្តាឃុំ ទាំង៨ ដោយក្នុង១ឃុំ ១គ្រឿង ហើយដុំRouter នេះ ទុកសម្រាប់ប្រើប្រាស់ភ្ជាប់ Wi-Fi ប្រព័ន្ធ Internet៕

អត្ថបទដែលជាប់ទាក់ទង