ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស២សង្កាត់ ក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយសមាជិក សមាជិកាបក្ស២សង្កាត់ក្នុងក្រុងបាត់ដំបង គឺ សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង២ ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ អោយបានគ្រប់ៗគ្នា៕