ឯកឧត្តម ហួត ហាក់ និងឯកឧត្តម សុក ផេង ចុះជួបសំណេះ សំណាល និងផ្សព្វផ្សាយគោលនយោបាយ ណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនគណបក្សស្រុក រួមនិងឯកឧត្តម សុក ផេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលេី និងឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារគណបក្សថ្នាក់ស្រុក គណបក្សឃុំ បានចុះជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងឃោសនារកសន្លឹកឆ្នោត នូវការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនគណបក្សសរុបចំនួន ១៧០នាក់ ស្រី ១០១នាក់។
ឯកឧត្ដមក៏បានអញ្ជេីញចុះតាមខ្នងផ្ទះ ចំនួន២០ ខ្នងផ្ទះ និងជួបសមាជិកសរុប ៣៤នាក់ នៅភូមិក្រឡែងលិច ឃុំល្វាលេី៕