ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទេ្វភាគីជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែកក្កដា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទេ្វភាគីជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។
ក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ផិននី វង់ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី បានពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ៕