**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ឯកឧត្តម ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកោះសំរោង

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំកោះសំរោង ដែលមានអ្នកចូលរួមសរុប ២៤៣នាក់ ស្រី ១០៦នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធាន បានលើកពីបទពិសោធន៍នៃការបោះឆ្នោតអាណត្តិមុនៗ គឺចំនួនសន្លឹកឆ្នោតតិចជាងចំនួនសមាជិកបក្ស ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាព ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក ត្រូវណែនាំ និងសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីពួកគាត់អាចបោះឆ្នោតនៅនឹងកន្លែងតាមជាក់ស្តែង និងបន្ថយការចំណាយ ហើយយើងមិនបាត់សន្លឹកឆ្នោត។

សកម្មជនបក្ស ត្រូវក្តាប់ឱ្យបានតួលេខចំនួន ៣ គឺទី១ តួលេខអ្នកទៅបោះឆ្នោតទី២ គឺចំនួនអ្នកគាំទ្រ និងទី៣ ចំនួនសន្លឹកឆ្នោតខូចឬមិនបានការ។ ក្នុងន័យនេះ សកម្មជនបក្សត្រូវយកគោលការចង្អុលដៃខ្មៅទាំងអស់គ្នា គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ហើយដើម្បីសម្រេចការងារនេះ ចាំបាច់ត្រូវកំណត់គោលដៅអ្នកចំណាកស្រុកឱ្យពិតប្រាកដ និងជំរុញឱ្យសមាជិកបក្សទៅបោះឆ្នោតទាំងអស់គ្នា ដោយស្មោះស្ម័គ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវកត់ត្រាទុកអ្នកដែលមិនទៅបោះឆ្នោត និងអ្នកមិនច្បាស់លាស់។ ទាក់ទងនឹងបញ្ហានេះត្រូវចាំថា អ្នកមិនទៅបោះឆ្នោតឆ្នាំនេះ នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗនោះឡើយ រីឯសមាជិកបក្សដែលមិនទៅបោះឆ្នោត មិនត្រូវទុកក្នុងបញ្ជីទៀតទេ។ ចំណុចសំខាន់មួយទៀត ក្រុមអ្នកអង្កេតការគណបក្ស ត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោត បានការរបស់យើង។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សកម្មជនត្រូវយកចិត្តទុកដាក់លើការបង្រៀនសមាជិក ពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ពិសេសយុវជនទើបបោះឆ្នោតលើកដំបូង មនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកោះសំរោង បានរៀបចំចងក្រងគ្រប់គ្រង សមាជិកគណបក្សតាមប្រព័ន្ធកុំព្យុទ័រ ដែលមានសមាជិកគណបក្សចំនួន ៣.០០២នាក់ ស្រីចំនួន ១,៦៩០នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ មានគ្រួសារបក្សចំនួន ៩៩១គ្រួសារ ក្រុមបក្សមានចំនួន ៣៧៧ក្រុមបក្ស ៕

អត្ថបទដែលជាប់ទាក់ទង