ឯកឧត្តម វេង សាខុន អញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា និងបងប្អូនសមាជិកគណបក្សនៅឃុំចំនួន០២ ក្នុងស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំអំពិល និងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម សរុបចំនួន ៣០០នាក់។
អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោ គណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានចំនួន ១៩,៩៨៣ខ្នងផ្ទះ និងមានសមាជិកបានចូលរួមចំនួន ២៨,០៤៨នាក់ ៕