ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សន្យានឹងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់អាជីវករ កម្មករ កម្មការនីឲ្យបានប្រសើរឡើង
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួប សួរសុខទុក្ខ អាជីវករលក់ដូរនៅតាមផ្សារ និងបងប្អូនប្រជារាស្ត្រ កម្មករ កម្មការិនី រោងចក្រតាមបណ្តោយផ្លូវ ២៧១ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ស្ថិតនៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ បានទ្រង់ស្វែងយល់អំពី សុខទុក្ខ និងបានស្តាប់សំណូមពរ របស់ប្រជារាស្ត្រដោយព្រះទ័យទុកដាក់បំផុត។
ព្រះអង្គបានឆ្លើយតបថា នៅអាណត្តិទី៧ខាងមុខនេះ ព្រះអង្គនឹងខិតខំ ចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាព និង លើកកម្ពស់ជីវភាពរស់នៅរបស់អាជីវករ កម្មករ កម្មការនីឲ្យបានប្រសើរឡើង តាមរយៈការស្វែងរកទីផ្សារ និង ផ្តល់ប្រាក់ខែខ្ពស់៕