ឯកឧត្តម ចាយ បូរិន ជួបសំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំចំនួន០៣ ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលេីការងារយុវជន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំចុងជាច ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ចាយ បូរិន បានអប់រំណែនាំ និងពង្រឹង ដល់សកម្មជនយុវជនគណបក្សភូមិ នៃឃុំទាំង៣ ត្រូវពិនិត្យមេីលសមាជិកគណបក្ស និងបង្ហាញពីគំនូសក្នុងសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សកម្មជនយុវជន ព្រមទាំងសមាជិកបក្សទាំង០៣ឃុំ នាពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម ចាយ បូរិន ក៏បានបន្តដឹកនាំយុវជនគណបក្សស្រុកតំបែរជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានឃុំទាំង៣ និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប្រទេសជាបន្តទៀត ៕