**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការនគរបាលខេត្តមណ្ឌលគិរី


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល។ ពិធីនេះមានការអញ្ជើញ ចូលរួមពីលោក លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង/ស្រុកទាំងប្រាំ ព្រមទាំង គ្រូឧទ្ទេសរួមនិងសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សារយៈពេលដ៏ខ្លីមួយនេះ។

ស្ថិតក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ និងបានអបអរសាទរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងវគ្គសិក្សានេះ ទទួលផ្លែផ្កាប្រកបទៅដោយភាពជោគជ័យគួរជាទីមោទន:ភាព។

ទន្ទឹមគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានឆ្លងកាត់នៅវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹងទាំងអស់នេះ យកទៅបំពេញភារកិច្ចនៅតាមមូលដ្ឋាន អោយចំគោលដៅ និងមានប្រសិទ្ធភាពសាកសំជានគរបាលជាតិ ប្រកបដោយវិជ្ជាជីវ:ដោយអនុវត្តន៍នៅក្រមសីលធម៌ និងគោរពវិន័យអោយបានខ្ជាប់ខ្ជួន ជាកងកម្លាំងនគរបាលជាតិ គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ រស់រាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាស្លូតបូតសុភាពរាបសារ តែហ្ម៉ឺងម៉ាត់ក្នុងការងារ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹកណែនាំបន្ថែម ពីលើការងារក្តាប់សភាពការណ៍ បង្ការបង្ក្រាបទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ នៅតាមបណ្ដាអង្គភាពក៏ដូចជាមូលដ្ឋានរបស់ខ្លួនផ្ទាល់ ជាពិសេសខ្ញុំសូមដាស់តឿនទៅដល់មន្ត្រីនគរបាលទាំងអស់ សូមចៀសអោយឆ្ងាយពីល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសសេបនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ សូមចៀសអោយឆ្ងាយ។

មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់ជាកិត្តិយសចំណាយពេលដ៏មានតម្លៃផ្ដល់នូវលិខិតថ្លែងអំណរគុណ ដល់គ្រូឧទ្ទេស ចំនួន១២រូប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ចំនួន៧៩រូប ដែលបានផ្ដល់ជូនមុននិងបញ្ចប់ពិធីនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងអំណរគុណ និងជូនពរអោយសិក្ខាកាមមន្ត្រីនគរបាលទាំងអស់អោយជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង