**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ឯកឧត្ដម ហោ សំអាត៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិនិងប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំប្រាសាទ និងឃុំកន្សោមអក និងលោកជំទាវ បានអញ្ជើញដឹកនាំសមាជិក-សមាជិក គណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ និងឃុំកន្សោមអក ជិត ១ពាន់នាក់ ដោយប្រើម៉ូតូ និងម៉ូតូកង់បី ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារចុះមូលដ្ឋានទាំងពីរឃុំ, ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានទាំង ១៨ភូមិ នៃឃុំទាំងពីរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មុនពិធីដង្ហែរក្បួនរៀបចំឡើង ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារ មានប្រសាសន៍ទៅកាន់សមាជិក-សមាជិក គណបក្សប្រជាជនកម្ពុជា ថាគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស បានសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបង្កើតបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ចាប់ពីចុងឆ្នាំ១៩៩៨មក តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ប្រកបដោយជោគជ័យ។

ឯកឧត្តម ប្រធានក្រុមការងារ បន្ដថា សន្តិភាព និងរាល់សមិទ្ធផល ដែលកម្ពុជាសម្រេចបានរយៈពេល ៤៤ឆ្នាំមកនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពាក់ពលិកម្មដ៏ធំធេង និងប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងច្រើនឥតគណនា ដើម្បីជាតិ មាតុភូមិ និងជីវិតរស់នៅរបស់ខ្លួន។ អាស្រ័យហេតុនេះ ការធានាចីរភាពនៃសន្តិភាព គឺជាភារកិច្ចចម្បងជាយុទ្ធសាស្ត្រ មួយរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ដែលត្រូវពុះពារសម្រេចឱ្យបាន។

ឆ្លៀតឱកាសនោះ ឯកឧត្តម ហោ សំអាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើការគូរសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ នៅលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញា ដើម្បីបន្ដពង្រឹងសន្ដិភាព ការថែរក្សា សមិទ្ធផលសង្គម និងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នាឆ្នាំ២០៣០ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្បួនយុទ្ធនាការឃោសនាបោះឆ្នោត លើកទី២នេះ បានដង្ហែរក្បួនតាមភូមិសាស្ដ្រនានា ទូទាំងឃុំប្រាសាទ និងឃុំកន្សោមអក ដោយសង្កេតឃើញមានប្រជាពលរដ្ឋប្រុស ស្រី ចាស់ ក្មេង ជាច្រើនកុះករ បានបញ្ចេញនូវស្នាមញញឹម ក៏ដូចជាបន្លឺសំឡេងបង្ហាញនូវការស្រឡាញ់ ជឿទុកចិត្ត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងក្បួនដង្ហែពោលពេញដោយទឹកមុខសប្បាយរីករាយនោះ គឺមានសំឡេងស្រែងពន្លឺឡើយថា «ជយោ! គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨»៕

អត្ថបទដែលជាប់ទាក់ទង