ឯកឧត្តម ជាម យៀប អញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនជិត ៣ពាន់នាក់ បន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកពាមរក៍ ខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣០០០នាក់ បន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
នៅក្នុងការឃោសនានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងនូវខ្លឹមសារសំខាន់ៗរួមមាន៖
១-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាអនាគតរុងរឿងរបស់យុវជន និងកុមារ
២-គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
៣-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិក
៤-មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ
៥-គណបក្សប្រជាជនកម្ពុជា បង្កើនជំនួយសង្គម ជួយគ្រួសារក្រីក្រ និងជនងាយរងគ្រោះឱ្យមានលំនឹងក្នុងការរស់នៅ
៦-ជយោ! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមអញ្ជើញប្រជាពលរដ្ឋនៅខេត្តព្រៃវែងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាសម្រាប់សម្គាល់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ៕