**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឧត្តមសេនីយ៍ឯក គង់ ទីលីន ក្នុងពិធីបិទនៃការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញស្វាគមន៍ ឯឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងពិធីបិទនៃការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួម ក្នុងពិធីបិទការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង លិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង នាពេលនេះ។
លោកជំទាវអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ បានអញ្ជើញបំពេញបេសកកម្ម នៅរដ្ឋបាលខេត្តកោះកុង និងស្នងការនគរបាលខេត្តកោះកុង ដើម្បីធ្វើអធិការកិច្ច និងវាយតម្លៃលើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ដែលបានបញ្ជូនឱ្យអនុវត្តកន្លងមក។ ជាពិសេសសំណើសូមអន្តរាគមន៍ ពាក្យបណ្តឹង និងតាមការបញ្ចេញមតិយោបល់របស់សាធារណជន ក្នុងទំព័រហ្វេសបុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះផ្សាយស្នើសូមអន្តរាគមន៍ និងផ្ញើសារអំពីបាតុភាពអសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់មន្ត្រីរាជការ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង បានលើកឡើងថា នាកន្លងមករដ្ឋបាលខេត្តកោះកុង និងស្នងការនគរបាលខេត្ត ក៏បានទទួលនូវសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ដើម្បីសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយ រួចធ្វើសេចក្តីរាយការណ៍ ជាលាយលក្ខណ៍អក្សរ ជូនក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា តាមរយៈការចុះធ្វើអធិការកិច្ច និងវាយតម្លៃ នៅតាមទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើការអនុវត្ត សេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពិតជាមានភាពខ្វះខាតមួយចំនួន ដែលមិនទាន់សមស្រប ទៅនឹងគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលប្រតិភូបានរកឃើញ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត នឹងជំរុញការអនុវត្តតួនាទី ភារកិច្ច របស់ទីចាត់ការ អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងការដោះស្រាយ រាល់សំណើសូមអន្តរាគមន៍ ពាក្យបណ្តឹង និងតាមការបញ្ចេញមតិយោបល់របស់សាធារណជន ក្នុងទំព័រហ្វេសបុក សម្តេចក្រឡាហោម ស ខេង ជាបន្តទៅទៀត ព្រមទាំងធ្វើការសេចក្តីរាយការណ៍ ជាលាយលក្ខណ៍អក្សរ ជូនក្រសួងមហាផ្ទៃ ជាប្រចាំផងដែរ ដើម្បីឆ្លើយតប និងតម្រូវការ សំណូមពរ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅក្នុងមូលដ្ឋានខេត្តកោះកុងទាំងមូល ព្រមទាំងធ្វើការដោះស្រាយ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាទីបញ្ចប់ លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន សហការី លោក លោកស្រី សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរនិវត្ត ប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង