ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានក្នុងស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានក្នុងស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ បានក្រើនរំលឹកដល់សមាជិក សមាជិកា ត្រូវយកចិត្តទុកដាក់រៀបចំឯកសារដែលពាក់ព័ន្ឋ ដើម្បីបម្រើអោយការបោះឆ្នោតបានទាន់ពេលវេលា និងធានាថា នាថ្ងៃបោះឆ្នោត និងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ៕