ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើសេចក្តីព្រាងផែនការថវិកា ឆ្នាំ២០២៤ នៃមូលនិធិជាតិជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើសេចក្តីព្រាងផែនការ ថវិកាឆ្នាំ២០២៤ នៃមូលនិធិជាតិជំនួយសង្គម ជាមួយនឹងនាយកដ្ឋានថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃមូលនិធិជាតិជំនួយសង្គមជាច្រើនរូបផងដែរ ៕