ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារផលិត Website របស់មូលនិធិជាតិជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារផលិត Website របស់មូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រី នៃមូលនិធិជាតិជំនួយសង្គមជាច្រើនរូបទៀតផងដែរ ៕