ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ របស់មូលនិធិជាតិជំនួយសង្គម ដើម្បីពិភាក្សាលើរចនាសម្ព័ន្ធថ្នាក់កណ្តាល នៃមូលនិធិជាតិជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ របស់មូលនិធិជាតិជំនួយសង្គម ដើម្បីពិភាក្សាលើរចនាសម្ព័ន្ធថ្នាក់កណ្តាល នៃមូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះក៏មានអញ្ជើញការចូលរួមពីលោក លោកស្រី អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក អនុប្រធាននាយកដ្ឋាន នៅបន្ទប់ព្រះអង្គឌួងជាច្រើនរូបទៀតផងដែរ ៕