ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំយន្តការ និងនីតិវិធីនៃការវិភាពមុខងារ នៃមូលនិធិជាតិជំនួយសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំយន្តការ និងនីតិវិធីនៃការវិភាពមុខងារ នៃមូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះក៏មានអញ្ជើញការចូលរួមពី លោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រី នៃមូលនិធិជាតិជំនួយសង្គមជាច្រើនរូបទៀតផងដែរ ៕