ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ឯកឧត្តមប្រធាន ព្រមទាំង លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីគណបក្សឃុំ ភូមិ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ សរុបប្រមាណ ១.០០០នាក់។