**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ បរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស អបអរសាទរទិវាពិភពលោកបរិច្ចាគឈាម

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមប្រធានបទ “ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ, មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ជាច្រើនរូប។

ក្រោយខកខាន ប៉ុន្មានឆ្នាំចុងក្រោយ ដោយសារ វិបត្តិនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោកនិយាយជារួម កម្ពុជានិយាយដោយឡែក ដែលមិនបានចូលរួមប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឡើយ។ ដូច្នេះសម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមើលឃើញពីការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជីវិតអ្នកជំងឺ ដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។

ជាក់ស្តែង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រារព្ធធ្វើទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា នេះឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ព្រោះថាសព្វថ្ងៃនេះ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ទាមទារអោយមានការផ្តល់ឈាមស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងជួយសង្គ្រោះអ្នកជំងឺយើងទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង