ឯកឧត្ដម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៥ថ្ងៃ និងផែនការសកម្មភាពអនុវត្តបន្ត
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៥ថ្ងៃ និងផែនការសកម្មភាពអនុវត្តបន្ត ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រមាណ៤៥០នាក់ មកពី១០២ភូមិ ៩ឃុំ ក្នុងស្រុកបវេល ។