ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមជួបសំណះសំណាលជាមួយ សមាជិក សមាជិកា គណបក្សផ្សេងៗ ដែលសុំមកចូលរួមជីវភាពជាមួយក្រុមគ្រួសារគណបក្សប្រជាជន ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក នារសៀលថ្ងៃសៅរ៍ ១៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជួបសំណះសំណាលជាមួយ សមាជិក សមាជិកា គណបក្សផ្សេងៗ ដែលសុំមកចូលរួមជីវភាពជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ៥១៨នាក់ និងប្រធានក្រុមបក្ស ៣០០នាក់ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម វង សូត តំណាងរាស្រ្តពេញសិទ្ធិខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ពិធីនេះក៏មានការចូលរួមពី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ សមាជិកសមាជិកាក្រុមការងារយុវជនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត ប្រធានក្រុមការងារ បានថ្លែងនូវការអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ។
ជាមួយគ្នានេះឯកឧត្តម វង សូត ក៏បានសម្តែងអំណរគុណដល់ប្រធានក្រុមបក្ស ទាំងអស់ដែលបានខិតខំកសាងមូលដ្ឋានក្រុមបក្សរបស់ខ្លួនកន្លងមកប្រកបដោយគុណភាព និងបរិមាណ។
ឯកឧត្តម វង សូត បានរំលឹក និងជម្រាបជូនក្មួយៗ សមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុកាល ៧២ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ ហើយឯកឧត្តមក៏បានស្នើដល់សមាជិកគណបក្សថ្មីៗទាំងអស់ ដូចខាងក្រោម៖
១-ត្រូវខិតខំស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង។
២-ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាព ឲ្យបានជាដាច់ខាត។
៣-គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត។៤-ត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទីតាមទីសាធារណៈ។៥-ត្រូវចូលរួមការងារបោះឆ្នោត ដូចជា ការងារឃោសនា និងសង្កេតការណ៍។ល។
៦-ត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ។
បន្ថែមលើនេះ ឯកឧត្តម វង សូត ក៏បានរំលឹកអំពីគុណបំណាច់របស់គណបក្ស ក្នុងការស្វែងរកសន្តិភាព និងករសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះ-ឈ្នះ។
ក្នុងឱកាសនោះដែល ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកសមាជិកបក្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ ៕