ឧត្តមសេនីយ៍ទោ ឡោ សុខា ទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ និង ខេត្តដាក់ណុង នៃប្រទេសវៀតណាម
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង លោកស្នងការរងនិងមន្ត្រីនគរបាលក្រោមឱវ៉ាទ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ជស័ក.ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទទួលយកអំណោយពីស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ និងស្នងការនគរបាលខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជាអំណោយផ្ដល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទុកសំរាប់ផ្គត់ផ្គង់ដល់កម្លាំងនគរបាលការពារព្រំដែន។
អំណោយដែលបានទទួលពីបណ្តាស្នងការដ្ឋាននគរបាលនៃខេត្តទាំងពីររួមមាន៖
-អង្ករចំនួន ១០តោន និង មីចំនួន ១០០កេស រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តដាក់ណុង ។
ដោយឡែកអំណោយអង្ករចំនួន ៨តោន, មី ២០០កេស ជាអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃប្រទេសវៀតណាម ផ្ដល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ និងជួយផ្គត់ផ្គង់ដល់នគរបាលវរៈការពារព្រំដែន។
ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានថ្លែងនូវអំណរអរគុណចំពោះស្នងការដ្ឋាននគរបាលខេត្តទាំង០២ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជានិច្ចជាកាលតែងតែជួយឧបត្ថម្ភជូនដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាពេលនេះ និងសូមអោយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃខេត្តយើងទាំងពីរ ស្ថិតថេរជាអមតៈ ៕