ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តដង្ហែក្បួនឃោសនារកសំឡេងឆ្នោត និងចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមជនបង្គោលយុវជនចុះស្រុកព្រៃឈរ និងលោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តដង្ហែក្បួនឃោសនារកសំឡេងឆ្នោត និងចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជន។
នាឱកាសនោះដែរ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានសម្តែងនូវការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ឃុំ ភូមិ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំកន្លងមក និងអរគុណប្រជាពលរដ្ឋដែលជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ក៏បានជំរុញឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបន្ថែមទៀត ដើម្បីបង្កើនភាពឈ្នះក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខាងមុខនេះ ៕