ថ្ងៃទី១៦នៃយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោត! ឯកឧត្តម វេង សាខុន ដឹកនាំដង្ហែរក្បួនឃោសនាបោះឆ្នោត លើកទី៣ នៅឃុំចំនួន០៤ ក្នុងស្រុកតំបែរ ដែលមានសមាជិកគណបក្សចូលរួមប្រមាណជាង១ពាន់នាក់
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅឃុំចុងជាច ឃុំទឹកជ្រៅ ឃុំគោកស្រុក និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគណបក្សចូលរួមសរុប ១,៥០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នាពេលអនាគត ៕