**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា ដឹកនាំការហែក្បួនលេីកទី៣​ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកត្បូងឃ្មុំ​ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជិត​១មុឺននាក់

ភ្នំពេញ៖​ ឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ សមាជិកគណៈអចិន្រ្តៃយ៍​នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាអនុប្រធានទី១​ ក្រុមការងារគណបក្ស​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ​ នៅថ្ងៃអាទិត្យ​ ១៤រោច​ ខែបឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំការហែក្បួនលេីកទី៣​ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ នៃរដ្ឋសភា​ នៅក្នុងស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​។

ដោយមានការអញ្ជេីញចូលរួមពី​ឯកឧត្តម​ ស៊ាក​ ឡេង​ ប្រធានគណៈកម្មាធិការ​គណបក្សខេត្តត្បូងឃ្មុំ​ ឯកឧត្តម​ ថេង​ ច័ន្ទសង្វារ​ ប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានស្រុកត្បូងឃ្មុំ​ ឯកឧត្តមជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ​ ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន​តាមបណ្តាឃុំទាំង១៤​ ព្រមទាំងគណបក្សមូលដ្ឋាន​ សាខាបក្ស​ និងសកម្មជនគណបក្សប្រមាណជិត​ ១០​,០០០នាក់​ រថយន្តប្រមាណជាង​ ៤០០​គ្រឿង និងម៉ូតូជាង​ ២​,០០០​គ្រឿង។

ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ​ សារនយោបាយរបស់គណបក្ស​ និងការស្រែក​ជ័យឃោស​កងរំពង គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាបេក្ខជន​នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧​ និងគាំទ្រ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

នៅតាមដងផ្លូវ​ គេក៏សង្កេតឃេីញមានប្រជាពលរដ្ឋក្នុងទឹកមុខសប្បាយរីករាយ​ ឈរទទួលស្វាគមន៍​ គ្រវីទង់ជាតិនិងទង់គណបក្ស​ ស្រែកហ៊ោកញ្ជ្រៀវ​អបអរសាទរ​ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា​ ប្រកបដោយមនោសញ្ចេតនារាក់ទាក់និងសោមនស្ស​ក្រៃលែង ៕

អត្ថបទដែលជាប់ទាក់ទង