ឯកឧត្តម ថង សាវុន ណែនាំដល់ពលរដ្ឋទាំងអស់ សូមត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធ ក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ឃុំសែនមនោរម្យ ស្រុកអូររាំង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក/ឃុំ ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជន និងសមាជិក សមាជិកា ក្រុមការងារយុវជនប្រមាណជា ២៥០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកអូររាំង។
ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ៕