ឯកឧត្តម ខូយ រីដា អញ្ជើញចុះឃោសនាផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចំនួន ០៤ភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចំនួន ០៤ភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដោយមានសមាសភាពចូលរួមចំនួនជាង ៣០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណបក្សខេត្ត ឯកឧត្តមសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោកប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុង ព្រមទាំងក្រុមការងារចុះជួយក្រុង និងសង្កាត់ លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះសង្កាត់រលាប ក្រុងពោធិ៍សាត់ រួមជាមួយនិងគណបក្សភូមិទាំង៤ផងដែរ ៕