ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រែក ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនជិត ៨០០នាក់ ដង្ហែរក្បួនលើកទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រែកដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា និងឯកឧត្តម គឹម សន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៨០០នាក់ មានចំនួន ៤១២ម៉ូតូ ដង្ហែរក្បួនលើកទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅទូទាំង ៣៣ភូមិ ក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នាពេលអនាគត ៕