ឯកឧត្តម ឈួរ សុបញ្ញា ចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសក្រហម និងការដាក់លូរំដោះទឹកនៅក្នុងភូមិជីមានត្បូង ឃុំក្រែក ស្រុកពញ្ញឮ
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែកបាន នារសៀលថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសក្រហម និងការដាក់លូរំដោះទឹកនៅក្នុងភូមិជីមានត្បូង ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា ផ្លូវលំក្រាលគ្រួសក្រហម បានបើកការដ្ឋានជួសជុលចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលមានប្រវែង ១,៥០០ម៉ែត្រ និងរៀបចំដាក់លូរំដោះទឹកចំនួន ៤៥កង់ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជាង ២០លានរៀន ៕