**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអ្នក សង្កេតការណ៍ជាតិរបស់សមាគមនារីកម្ពុជា និង ស.ស.យ.ក. ខេត្ត។

លោកជំទាវអភិបាលខេត្ត សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាភាតរភាពចំពោះវត្តមាន លោកជំទាវ  លោក លោកស្រី និងប្អូនៗទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារសាខាសមាគមនារី និង ស.ស.យ.ក. ខេត្ត ក្នុងការជ្រើសរើស និងរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ សម្រាប់សង្កេត និងឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោកជំទាវអភិបាលខេត្ត បានបន្តថានេះជាលើកទី៤ហើយសម្រាប់ សមាគមនារី និង ស.ស.យ.ក. ខេត្ត ក្នុងការ ចូលរួមធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោត៖
-លើកទី១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧
-លើកទី២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
-លើកទី៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២
-លើកទី៤ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា សប្ដាហ៍ក្រោយនេះតែម្ដង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត សូមបញ្ជាក់ដល់អ្នកសង្កេតការណ៍ សមាគមនារីចំនួន ១៩០រូប និង ស.ស.យ.ក. ចំនួន ២១៨រូបទូទាំងខេត្ត សូមអនុវត្តនូវអ្វី ដែលក្រុមការងារបានចែករំលែកក្នុងវគ្គបណ្ដុះបណ្ដាលកន្លងមកនេះរួមមាន៖
១.ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយ ជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីធានាឱ្យកិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើង ដោយសុច្ចរិត និងតម្លាភាព
២.ត្រូវប្រើប្រាស់សិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកសង្កេតការណ៍ទាំង៩ចំនុច
៣.ត្រូវគោរពបំរាមចំពោះអ្នកសង្កេតការណ៍ទាំង១២ចំនុច
៤.ត្រូវត្រួតពិនិត្យអ្វីខ្លះ នៅពេលដំណើរការបោះឆ្នោត ទាំង១០ចំនុច
៥. ត្រូវត្រួតពិនិត្យអ្វីខ្លះ នៅពេលរាប់សន្លឹកឆ្នោត ទាំង៤ចំនុច។

ជាទីបពា្ចប់ លោកជំទាវ មិថុនា ភូថង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាថ្មីម្ដងទៀត ចំពោះវត្តមាន លោកជំទាវ លោក លោកស្រី ប្អូនៗ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្ដល់កិត្តិយស អញ្ជើញចូលរួម ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ និងសូមគោរពជូនពរ លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមបានប្រកបដោយ សេរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវ មិថុនា ភូថង សូមប្រកាសបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ជាតិ របស់សាខាសមាគមនារីកម្ពុជា  និងស.ស.យ.ក ខេត្តកោះកុង សម្រាប់ការចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង