លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ព្រមទាំងបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌកំបូល និងឯកឧត្តម ត្រាក់ ថៃសៀង ប្រធានក្រុមការងារចុះជួយសង្កាត់កំបូល រួមជាមួយលោកជំទាវ គឹម ស៊ីផាត់ ប្រធានក្រុមការងារចុះជួយសង្កាត់កន្ទោក ព្រមទាំងក្រុមការងារ នៅថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ព្រមទាំងបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕