អ្នកមីង ប៉េង ស៊ីថា វះកាត់ទ្រនាប់ឆ្អឹងកងចង្កេះដែលលៀនចេញជាង ៦ឆ្នាំ បានដោយជោគជ័យ ក្រោមជួយឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ្នកមីង ប៉េង ស៊ីថា អាយុ ៦៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ត្រូវបានពិនិត្យ និងធ្វើការវះកាត់ទ្រនាប់ឆ្អឹងកងចង្កេះដែលលៀនចេញរយៈពេលជាង ៦ឆ្នាំមកហើយ ដោយគ្រូពេទ្យ TYDA នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) បានដោយជោគជ័យ ដែលរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងអាហារ ត្រូវបានជួយឧបត្ថម្ភទាំងស្រុងដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
សូមបញ្ជាក់ថា ការផ្តល់ជូនការព្យាបាលដែលឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភផ្ទាល់ពីសំណាក់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន។