ទណ្ឌិត សម រង្ស៊ី និងក្រុមជ្រុលនិយម ១៦ នាក់ទៀត ត្រូវបានពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត
ភ្នំពេញ៖ ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម១៦នាក់ផ្សេងទៀត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបាន គណៈកម្មការ រៀបចំ ការ បោះឆ្នោត រាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។