ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីត្រួតពិនិត្យ និងកែសម្រួលនីតិវិធី នៃការបើកប្រាក់របបសន្តិសុខសង្គមសម្រាប់សពអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីត្រួតពិនិត្យ និងកែសម្រួលនីតិវិធី នៃការបើកប្រាក់របបសន្តិសុខសង្គមសម្រាប់សពអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន លោក លោកស្រី អគ្គនាយរង លោក លោកស្រីប្រធាននាយកដ្ឋាន នៃមូលនិធិជាតិជំនួយសង្គមជាច្រើនរូបទៀតផងដែរ ៕