**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម ត្រូវបានបើកកិច្ចប្រជុំពិភាក្សាលើកដំបូង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ អង្គការអន្តរជាតិខាងការងារ (ILO) ទីប្រឹក្សាគម្រោង និង បេឡាជាតិសន្តិសុខសង្គម​ (ប.ស.ស.)​ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នាលើកដំបូង ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ដែលកិច្ចប្រជុំពិភាក្សាដ៏សំខាន់ខាងលើនេះ មានគោលបំណងដើម្បី (១) ណែនាំទីប្រឹក្សាថ្នាក់ជាតិ និងទីប្រឹក្សាអន្តរជាតិសម្រាប់អភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម, (២) ធ្វើបទបង្ហាញអំពីវិធីសាស្ត្រការងារ និងផែនការនៃការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម, (៣) ពិនិត្យ និងពិភាក្សាអំពីតម្រូវការទិន្នន័យ និងព័ត៌មានសម្រាប់ជាធាតុចូលក្នុងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម និង(៤) ផែនការការងារជំហានបន្ទាប់។

កិច្ចប្រជុំពិភាក្សាខាងលើនេះ គឺជាកិច្ចប្រជុំដំបូង ដែលអាចប្រមូលនូវធាតុចូលសំខាន់ៗសម្រាប់គាំទ្រលើការរៀបចំ “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាព ដែលអាចជួយដល់ ប.ស.ស. ក៏ដូចជានិយ័តករសន្តិសុខសង្គម លើការអនុវត្តកិច្ចការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហានិភ័យសន្តិសុខសង្គមផងដែរ ដែលគម្រោងខាងលើនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ និយ័តករសន្តិសុខសង្គម។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ រៀបចំដោយអង្គការអន្តរជាតិការងារ ( ILO ) ដោយមានវត្តមានអញ្ជើញចូលរួមពីភាគីតំណាង ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ភាគីតំណាងអង្គការអន្តរជាតិខាងការងារ ( ILO ) និងភាគីតំណាងក្រុមទីប្រឹក្សាគម្រោង សរុបប្រមាណ ១៨រូប តាមរយៈប្រព័ន្ធអនឡាញ (ZOOM )៕

អត្ថបទដែលជាប់ទាក់ទង