បញ្ជាការអង្គការសហប្រជាជាតិ បានថ្លែងថា ជនជាតិអាមេរិកម្នាក់ត្រូវបានគេជឿថា ស្ថិតនៅក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង បន្ទាប់ពីឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា
បរទេស÷បញ្ជាការអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងធ្វីតធ័រកាលពីថ្ងៃអង្គារថាជនជាតិអាមេរិកម្នាក់ត្រូវបានគេជឿថាត្រូវបានឃុំខ្លួនបន្ទាប់ពីឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធាចូលទៅក្នុងប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចតំបន់សន្តិសុខរួម។
ជនជាតិអាមេរិកម្នាក់ក្នុងដំណើរទេសចរណ៍តម្រង់ទិស JSA បានឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលទៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដោយគ្មានការអនុញ្ញាត។យើងជឿថាបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ហើយកំពុងធ្វើការជាមួយសមភាគី KPA របស់យើងដើម្បីដោះស្រាយឧប្បត្តិហេតុនេះ” ធ្វីតធឺរបស់ UNC បាននិយាយ។
ដំណើរទស្សនកិច្ចតម្រង់ទិសទៅកាន់ JSA ដែលមានទីតាំងនៅខាងក្នុងតំបន់គ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានរៀបចំឡើងដោយ UNC ហើយត្រូវបានបើកសម្រាប់សាធារណជនទូទៅ។
ប្រភពព័ត៌មាន:CNN News
ប្រែសំរួលដោយ: យ៉េន សុវណ្ណារ៉ា