ឯកឧត្តម វ៉ី សំណាង ជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ប្រមាណ ៥០៦នាក់ នៅស្រុកបសេដ្ឋ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណ ៥០៦នាក់ ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីខាងលើនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕