ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ និងផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ និងផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំ៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១២ ផងដែរ ៕