**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ

ឯកឧត្តម ឈួរ សុបញ្ញា ប្រគេនទានវស្សា ទេយ្យវត្ថុ និងបវរណាចតុបច្ច័យប្រគេនព្រះសង្ឃ ដែលនឹងគង់ចាំព្រះ វស្សាក្នុងពុទ្ធសីមាវត្តទាំង១២ និងអាស្រម១ ក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក

ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក រួមជាមួយគណកម្មាធិការគណបក្សឃុំក្រែក និងពុទ្ធបរិស័ទឃុំក្រែក នៅព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រគេនទានវស្សា ទេយ្យវត្ថុ និងបវរណាចតុបច្ច័យប្រគេនព្រះសង្ឃ ដែលនឹងគង់ចាំព្រះ វស្សាក្នុងពុទ្ធសីមាវត្តទាំង១២ និងអាស្រម១ ក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុង១វត្តទទួលបានទាន ១គូ, ទឹកត្រី ១យួរ, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, សាដក ៥, មីជាតិ ៥កេសតូច, តែ (ម៉ាកខ្លាឃ្មុំមាស) ១បាវ, ស្ករសរ ៥គីឡូក្រាម, ធូប ១ដុំ, សៀង ៥គីឡូក្រាម, ឆៃប៉ូវ ៥គីឡូក្រាម, សាប៊ូបោកខោអាវ ១កេស, សាប៊ូលាងចាន ១ធុង, ចង្ហាន់ ១ស្រាក់, បង្អែមខ្មែរនិងផ្លែមៀន ១ឈុត និងបច្ច័យ ២០ម៉ឺនរៀល។ ពិធីនេះបានរៀបចំឡើងដោយមានការនិមន្តព្រះសង្ឃ និងអញ្ជើញគណកម្មការអាចារ្យវត្តទាំង១២ និងអាស្រម១ មកជួបប្រជុំគ្នានៅក្នុងទីអាវាសវត្តឧត្តមព្រឹក្សា ហៅវត្ត៤៥។

ប្រវត្តិ​ទៀន​ដែល​ដុត​ចាំ​ព្រះវស្សា ក៏មាន​តំណាល​ដែរ​ថា គ្រាមួយ​ពេលដែល​ព្រះពុទ្ធ​នាម ព្រះសមណគោតម ទ្រង់​យាង​ទៅ​ប្រោស​ពុទ្ធមាតា​នៅ​ស្ថាន​ត្រៃ​ត្រឹង មាន​អ្នកធ្វើ​ទៀន​មួយ​រូបនោះ បានធ្វើ​ទៀន​ដុត​ចំណាំ​ចាំ​ព្រះវស្សា ឱ្យមាន​រយៈកាល​៣​ខែ​។ ការធ្វើ​ទៀន​តម្រូវ​ដុត​បាន​៣​ខែ​នោះ ក៏​ដើម្បី​សម្ភា​ល​ថ្ងៃ​ព្រះពុទ្ធ​យាងចុះ​ពី​ស្ថាន​ត្រៃ​ត្រឹង​វិញ​នោះឯង​។

​ការដុត​ទៀន​ឬ​ប្រទីប​សម្រាប់​ថ្ងៃ​ចូល​ព្រះវស្សា ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​ចាំបាច់​ត្រូវ​ស្វាធ្យាយ​ធម៌ និង​ធ្វើ​ឧបោសថកម្ម​នៅវេលា​យប់ ក្នុងពេល​ចូល​ព្រះវស្សា​។ ពន្លឺភ្លើង​ដែល​ដុត​ក្នុងពេល​ចូល​ព្រះវស្សា​នេះ ក៏​ស្ថិតក្នុង​ការពិចារណា​ដ​ល់​ពន្លឺភ្លើង​ដែល​ភ្លឹបភ្លែតៗ ទៅដល់​រូប​ខណ្ឌ​មនុស្ស​ដែល​កើត​ស្លាប់​នោះដែរ​។​

​អា​និ​សង្ឃ​ដែល​កើតចេញពី​ពន្លឺ​ប្រទីប​ឬ​ទៀន​ចាំ​ព្រះវស្សាថា​បាន​ដល់​ន័យ​កំចាត់​ភាព​ងងឹត​អត្ត​កាល​ឱ្យ​ភ្លឺ​មាន​រស្មី ដោយ​ឧបមា​ដល់​ការ​មាន​បញ្ញា​ដូច្នោះ​ឯង ​៕

អត្ថបទដែលជាប់ទាក់ទង