**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ

ក្រុមអាជីវករ និងម្ចាស់ផ្សារជីមាន់ ក្នុងឃុំក្រែក ស្រុកពញាក្រែក ថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រែក ដែលបានជួយសម្របសម្រួលជួសជុលដំបូលផ្សារ និងស្តារប្រព័ន្ធលូជុំវិញផ្សារ

ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រែក រួមជាមួយគណៈកម្មាធិការបក្សមូលដ្ឋានឃុំក្រែក ដឹកននាំដោយឯកឧត្តម ឈួរ សុបញ្ញា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមអាជីវករ និងម្ចាស់ផ្សារជីមាន់ តាមការសន្យា ក្រោយពេលដំបូលផ្សារជីមាន់ត្រូវបានជួសជុល និងប្រព័ន្ធលូត្រូវបានស្តារ ស្ថិតតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រុមអាជីវករបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានក្រុមការងារគណបក្ស និងគណ:កម្មាធិការបក្សឃុំ ដែលបានជួយសម្របសម្រួល និងជួយជួសជុលដំបូលផ្សារ និងស្តារប្រព័ន្ធលូជុំវិញផ្សារ ជាក់ស្តែងដូចការសន្យា មិនមែនបានតែថាទេ ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានជំរុញទៅដល់ បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង