ប.ស.ស ប្រកាសឈប់សម្រាកបម្រើការងារ ៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត និងបម្រើការងារជាធម្មតាឡើងវិញ នៅថ្ងៃទី២៥ កក្កដា
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា បេឡាជាតិសន្តិសុខសង្គម ឈប់សម្រាកបម្រើការងារចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ និងបម្រើការងារជាធម្មតាឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។