ទេសរដ្ឋមន្ត្រី លី ធុជ៖ ជាង ៣០ឆ្នាំមកនេះ កម្ពុជាទទួលជោគជ័យធំធេង ក្នុងការងារបោសសម្អាតមីន
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានថ្លែងថា ជាង៣០ឆ្នាំមកនេះ កម្ពុជាទទួលជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាត គ្រាប់មីនលើទឹកដីជាង ២ ៧៩៤ គីឡូម៉ែត្រការ៉េ ដែលជាទឹកដីធំជាងគេក្នុងពិភពលោក បើធៀប នឹងប្រទេសជាង៣០ ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស)ថា ការងារបោសសំ អាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន ប្រឆាំងមនុស្សជាង១លាន១សែន៧ម៉ឺន៧ពាន់គ្រាប់ គ្រាប់មីនប្រឆាំងរយថន្ត ក្រោះមានជាង ២៦ ២២២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣០៧០ ៥២៦គ្រាប់។
គ្រាប់មីននេះ ហើយដែលសម្លាប់មនុស្ស និងធ្វើឱ្យប្រជាពលរដ្ឋពិការភាពជាង៦ម៉ឺន៥ពាន់នាក់។ ឯកឧត្តមបានលើកឡើងថា គ្រាប់មីន និងគ្រាប់ជាតិផ្ទុះផ្សេងទៀតដែលបានរកឃើញ សរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា ហើយវាមិន អាចធ្វើឱ្យមានបញ្ហាដល់ប្រជាពលរដ្ឋទៀតទេ។ ដីដែលបានដោះគ្រាប់រួច បានប្រគល់ជូនប្រជា ពលរដ្ឋធ្វើស្រែចម្ការមានជាង២៧៩៤ម៉ែត្រឡា ជាដីដែល សុវត្ថិភាពយូរអង្វែង។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានឱ្យ ដឹងថាលទ្ធផលបោសសម្អាត មីនចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រោមការផ្តល់ជំនួយដូចជាប្រទេសអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស ចិន អៀឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្កការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែត អូទ្រីស ប៊ែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណាម៉ាក់ ព្រមទាំងមូលនិធិ អង្កការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីន គ្រោង ប្រកាសខេត្តចំនួន៦ ដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ យ៉ាងណាក្តីឯកឧត្តម លី ធុជ ក៏បានឱ្យដឹងថា ផែនការបោសសម្អាតមីនឆ្នាំ២០២៤ -២០២៥ លើកផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ត្រូវការថវិកា៧៨លានដុល្លារ។
ផ្ទៃដីមានមីននេះ មិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។ គួរបញ្ជាក់ថា ទាក់ទិននឹងការងារបោសសម្អាត់មីននេះ បើរបាយការណ៍របស់ អាជ្ញាធរមីនបានឱ្យដឹងថា អ្នកដោះមីនបានជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ក្នុងនោះបានបាត់បង់អាយុជីវិត ពិការភាព និងរបួសសរុប១៥៥នាក់ ក្នុងនោះបាត់ បង់អាយុជីវិត៣១នាក់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីកន្លងមក បានប្រ កាសថា ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីនការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាម ញញឺម សម្តេចបានអំពាវនាវដល់សម្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពក្នុង ការងារដោះមីន ៕ ប្រភព៖ ក្រសួងព័ត៌មាន