ឯកឧត្តម ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្សព្វផ្សាយផែនការការពារតម្រាយផ្លូវបិទយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផ្សព្វផ្សាយផែនការការពារតម្រាយផ្លូវបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់បណ្តាគណបក្សនយោបាយ និងត្រួតពិនិត្យកម្លាំងចុះការពារការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីអនុផែនការងារ លោក-លោកស្រីនាយការិយាល័យ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។