តុលាការថៃព្យួរឈ្មោះលោក Pita ជាសមាជិកសភា ខណៈសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ននូវបេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat ពីសភា បន្ទាប់ពីទទួលយកសំណុំរឿងប្រឆាំងនឹងលោកដោយចោទប្រកាន់ថាលោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភារបស់ប្រទេសថៃ។
លោក Pita Limjaroenrat ដែលនឹងត្រូវប្រកួតប្រជែងការបោះឆ្នោតសភាលើតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធបានអះអាងថាការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមិនមែនជាការបំពានច្បាប់បោះឆ្នោតនោះទេ។
តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pita Limjaroenrat មានរយៈពេល ១៥ ថ្ងៃដើម្បីឆ្លើយតប។
គណបក្ស Move Forward ដែលឈ្នះការបោះឆ្នោតរបស់លោក Pita Limjaroenrat បានឲ្យដឹងថា សេចក្តីសម្រេចព្យួរដោយតុលាការមិនគួរប៉ះពាល់ដល់ការតែងតាំងរបស់លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ ដែលអ្នកនយោបាយគូប្រជែងកំពុងស្វែងរករារាំងលោក។
ប្រភព៖ Aljazeera
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}