**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប័ណ្ណសមាជិក ប.ស.ស. នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារជំនាញប្រជុំពិភាក្សា លើបទបង្ហាញរបស់តំណាងធនាគារ កាណាឌីយ៉ា ដែលដឹកនាំដោយ លោកឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករង ធនាគារ កាណាឌីយ៉ា ស្ដីពីគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿនលឿន។

ក្នុងគម្រោងនៃការអភិវឌ្ឍប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ តំណាងធនាគារ កាណាឌីយ៉ា បានលើកឡើងអំពីចំណុចសំខាន់ៗ ដែលក្នុងនោះ ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ជាប័ណ្ណដែលមានបន្ទះឈីប និងសុវត្ថិភាពស្ដង់ដារ និងមានសមត្ថភាពបន្ថែមទិន្នន័យ ពង្រឹងសុវត្ថិភាពប្រតិបត្តិការ ជាពិសេសអាចប្រើប្រាស់សម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត បន្ថែមពីនេះ ក៏ជាប័ណ្ណប្លាស្ទិក និងប័ណ្ណនិម្មិត ដែលប័ណ្ណនិម្មិតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទ Canadia bank App ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

កិច្ចប្រជុំពិភាក្សាខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា ស្របពេលជាមួយការអភិវឌ្ឍវិស័យឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្ដបន្ទាប់ និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យសន្ដិសុខសង្គម ការជំរុញគម្រោងបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ ជាផែនទីចង្អុលផ្លូវដ៏ល្អប្រសើរមួយដែលរក្សាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃចំណាយ ឆ្លើយតបនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំ មានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយចីរភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ ដោយមានវត្តមានអញ្ជើញចូលរួមពីភាគីតំណាង ប.ស.ស. ជាមួយតំណាងធនាគារ កាណាឌីយ៉ា សរុបប្រមាណ ២០រូប៕

អត្ថបទដែលជាប់ទាក់ទង